Monday, May 30, 2016

សំណួរជីវិតទាំង៧ ដែលអ្នកត្រូវរកចម្លើយឲ្យខ្លួនឯងមនុពេលឈានដល់វ័យ ៣០ឆ្នាំ

១​ ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក តើខ្ញុំមានអារម្មណ៍ពេញចិត្តនិងជីវិតខ្ញុំនៅពេលនេះឬទេ?
អ្នកត្រូវចាំតាគ្មានពាក្យស្ដាយក្រោយឡើងក្ងុងជីវិតមនុស្សដើម្បីចាប់ផ្ដើមសារជាថ្មីពេលអ្នកបរាជ័យហេតុដូចនេះ
អ្នកត្រូវចេះផ្លាស់ប្តូរខ្លួនឯងចាប់ពីថ្ងៃនេះតទៅ។ ប្រសិនបើអ្នកមិនពេញចិត្តនិងជីវិតខ្លួនពេលនេះទេ អ្នកត្រូវតែ ចំណាយពេលគិតឡើងវិញពីរបៀបដែលអ្នកប្រើប្រាស់់ពេលវេលាខ្លួនឯង ព្រោះវាគ្មានអ្វីជាក់លាក់ឡើងនៅក្នុងជីវិតមនុស្ស។

២ តើអ្វីជាភារកិច្ចដ៏មានតម្លៃរបស់ខ្ញំដែលត្រូវធ្វើ ?
នេះអាចជាសំណួរសំខាន់មួយសម្រាប់ជីវិតជាយុវវ័យរបស់អ្នកគតើឥឡូវអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជាប្រយោជន៍។នៅក្នុងអាជីវកម្មវិញតើអ្វីដែលអ្នកចង់បង្កើតឲ្យក្លាយចារបស់ផ្ទាល់ខ្លួនអ្នកហើយវាមានតម្លៃប៉ុណ្ណា?នៅពេលដែល
អ្នកអាចរកឃើញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នកឬទេពកោសល្យរបស់អ្នកនោះអ្នកនិងក្លាយជាអ្នកជំនួយពិតប្រាកដ។


៣ តើនុរណាជាអ្នកដែលជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ?
អ្នកត្រូវចេះគិតដល់បុគ្គលជោគជ័យមួយណា មេដឹកនាំមួយណាសហគ្រិនរូបណា ដែលអ្នកស្រលាញ់ខ្លាំង
ជាងគេ ហើយ ចង់ក្លាយខ្លយនដូចពយកគេ ត្រូវចេះស្វែងយល់ពីជីវិតពួកគេ បទពិសោធន៍ មកធ្វើជាគំរូ
ផ្ទាល់ខ្លួនអ្នក ដើម្បីផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួន ដើម្បីបន្ដចាប់យកក្ដីស្រមៃរបស់ខ្លួន។


៤ ហេតុអ្វីបានជាខ្ញុំត្រូវក្រោកនាពេលព្រឹកព្រលឹម?
នេះជាការរំលឹកអ្នក តើអ្វីជាគោលបំណងរបស់អ្នក ដែលត្រូវតែតម្រូវឲ្យភ្ងាក់ពីព្រលឹម។ចម្លើយសម្រាប់សំណួរនេះក៏មិនងាយស្រួលឆ្លើយនោះដែរ ប៉ុន្ដែអ្នកនៅតែមានគោលបំណងច្បាស់លាស់នៅក្នុងខ្លួន នៅពេល
ដែលអ្នកមើលឃើញពីគោលបំណងនិងមើលឃើញពីខ្លួនឯងកាន់តែ ច្រើន អនុភាពដ៏អស្ចារ្យ ជាច្រើនកំពុង
រង់ចាំអ្នក។


   តើខ្ញុំចំណាយពេលវេលាប៉ុន្មានក្នុងមួយថ្ងៃដើម្បីសិក្សា?
អ្នកត្រូវចេះកត់ត្រាខ្លួនឯងតើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ហើយអ្នកចំណាយបពេលប៉ុន្មានដើម្បីរៀនវា។


៦ តើអ្នកណាដែលខ្ញុំគួរស្រលាញ់ ហើយ តើខ្ញុំបានប្រាប់គេ ឬ បង្ហាញឲ្យឃើញថាខ្ញុំស្រលាញ់គេយីតពេលឬទេ?
អ្នកមិនត្រូវរំពឹងថាមនុស្សដ៏ទេយល់ពីអារម្មណ៍របស់អ្នកឡើយសូប្បីតែមិត្តភ័ក្ដិនិងគ្រួសារពេលខ្លះពយកគេមិនអាចយល់ពី
អរម្មណ៍របស់អ្នកនោះទេ។ អ្នកត្រូវតែចេះបង្ហាញឲ្យពួកគេឃើញថាអ្នក ស្រលាញ់ពួកគេប៉ុណ្ណា បារម្ភពីពួកគេប៉ូណ្ណា។
៧ តើអ្វីទៅជានិយនន័យនៃពាក្យជោគជ៍តសម្រាប់ខ្ញុំ?
នេះជាំសំណួរមួយដែលអាចធ្វើឲ្យជីវិតមនុស្សគ្រប់រូបមានការផ្លាស់ប្ដូរព្រោះនៅពេលដែលអ្នកអាចកំណត់
និយមន័យឲ្យខ្លួនឯងហើយ នោះវាជាមគ្គុទេសក៏មួយជួយនាំផ្លូវអ្នកក្នុងការបង្កើតការសម្រេចចិត្តធ្វើអ្វីប្រកប
ដោយភាពត្រឹមត្រូវ។

Tuesday, May 24, 2016

ទម្លាប់៦​យ៉ាងពាក់ព័ន្ធនិងការហូបចុក

១.កុំខានឲ្យសោះចំពោះអាហារពេលព្រឹក(breakfast) 

អត់អីមានអី គួរកុំចោលឲ្យសោះ រឿងអាហារពេលព្រឹកនេះព្រោះវាសំខាន់ណាស់។អស់ លោកសាកស្រមៃទៅមើល!ចាប់ពីពេលល្ងាចម្សិលមិញទៅទល់នឹងពេលព្រឹកនេះមាន

រយះពេលប្រហែលជា១០-១២ម៉ោងដែលលោកអ្នកគ្មានអាហារពេលព្រឹកចូលពោះនេះ

ជាចំណុចមួយ។ឬឯចំណុចមួយទៀតលោកអ្នកនឹងទទួលអារម្មណ៍ហេវម្ហេតៗទោះប្រឹងធ្វើការក៏មិនសួវរីកចម្រើនដែរ។កត្តាសំខាន់បំផុតចំពោះសុខភាពគឹប្រសិនបើអស់លោកមិនបរិភោគអាហារពេលព្រឹកទេ ហើយចាំសរុបពេលថ្ងៃត្រង់ក្នុងបរិ់មាណច្រើន ហើយយូរៗទៅអាចប្រឈមនឹងបញ្ហាធាត់។

២.ជៀសវាងឲ្យបានពីការបរិភោគស្ករច្រើនពេក ឬជាតិផ្អែមច្រើនពេក

តាមពីត សារធាតុបង្ករមានច្រើនសំបូរទៅដោយនៅក្នុងបន្លែផ្លែឈឺ និងចំណីអាហារដទៃ

ទៀតដែលលោកអ្នកបរិភោគចូលទៅក្នុងខ្លួនរួចជាស្រេច ហើយគ្មានការចាំបាច់ដែលលោកអ្នកត្រូវបន្ងែមស្ករចចូលក្នុងម្ហូប ឬភេសជ្ជះផ្សេងៗដើម្បី

បន្ថែមជាតិស្ករ នោះទេ។ដូចនេះការបរិភោគភេសជ្ជះបេបសិប្បនិម្មិតដាក់កប៉ុង ហាក់មិនចាំបាច់ពេកទេក្នុងការផ្ដល់ជាតិស្ករ ហើយរឹតតែគ្រោះថ្នាក់ប្រសិនបើទទួលប៉ះ

ចំទឹកក្រូចដាក់មេស្ករ ។ក្នុងខ្លួនមនុស្ស កាលណាមានសារធាតុស្ករច្រើនពេក គ្មាននាំមក

នូវផលល្អចំពោះសុខភាពនោះទេ បានត្រឹមធ្វើឲ្យរាងកាយឡើងទម្ងន់ និងធ្វើឲ្យមនុស្ស

ស្ទក់ និងទម្រន់មិនសូវរហ័សរហួន។

៣.គួរព្យាយាមកាត់បន្ថយអាហារត្រជាក់ឬចំណីខ្លះហ្សេ(frozen food)

អាហារដែល្ដល់គូណតម្លៃបំផុតចំពោះសុខភាពគឺអាហារដែលទើបតែចម្អិនរសួចរាល់

ហើយនៅក្ដៅៗ ហុយៗដែលគេលើកចេញពីខ្ទះ ឬពីឆ្នាំង។អាហារប្រភេទនេះបរិភៅគ

ទៅមានរសជាតិឈ្ងុយឆ្ងាញ់ ចែណែកជាតិវិតាមីនក៏មិនបាត់បង់ទៅណា។ ពេលខ្លះលោក

អ្នកទទួលអារម្មណ៍ថាស្រស់ស្រាយ ប៉ុន្ដែកុំភ្លេចថាវាក៏បង្កើនសារធាតុខ្លាញ់ឬកំណកនៅក្នុង

ក្រពះពោះវៀន ព្រោះអ្នកដែលរំលោយខ្លាញ់គឺកំដៅ។

ដូចនេះគួរព្យយាមបរិភោគអាហារក្ដៅជាជាងអាហារត្រជាក់។

៤.គួរព្យាយាមកាត់បន្ថយការបរិភៅគអាហារសម្រន់ច្រើនពេក(juke food)

ពេលខ្លះអស់សោកអ្នករវល់ខ្លាំងពេកជាមួយការងារ ភ្លឹចគិរឿងអាហារពេល ឬមិនចង់ដើរ

ចេញទៅក្រៅខ្លាចក្ដៅ ក៏បរិភោគអាហារសម្រន់ត្រជាក់ៗ ។បើម្ដងម្កាលមិនអីទេ ប៉ូន្ដែប្រសិន

បើអនុវត្តបែបនេះ ស្ទើរាល់ថ្ងៃគួរលោកអ្នកព្យាយាមដូរទម្លាប់នេះចេញ ព្រោះអាហារសម្រន់

ក៏មិនជាល្អណាស់ណាប៉ុន្មានទេ។ អាហារសម្រាន់ភាគច្រើនផ្សំអំពីម្សៅដែលសម្បូរជាតិ់

ស្ករ ធ្វើឲ្យធាត់ឬឡើងទម្ងន់ឆាប់រហ័ស។

៥.ទទួលទានអាហារឲ្យបានទៀងទាត់ពេលវេលា

ទោះបីរវល់យ៉ាងណាក៏ដោយគទរកុំខកខានឲ្យសោះរឿងបរិភោគអាហារទៅតាមពេលវេលាកំណត់។

ពេលខ្លះដល់ម៉ោងត្រូវញ៉ាំបាយហើយ នៅតែអស់លោកខ្លះមិនទាន់ទៅទៀត

ដោយនៅរ៉ែរ៉ៗថាចាំបង្ហើយកិច្ចការឲ្យហើយសិន។អស់ពី១០នាទីចូល២០

នាទីរហូតទាល់តែដល់ម៉ោងចូលធ្វើការវិញក៏ខកខនមិនបានបរិភោគតែម្ដង។

ការធ្វើរបៀបនេះមិនបានចំណេញអ្វីទេប៉ុន្ដែធ្វើឲ្យសុខភាពចុះទ្រុឌទ្រោម

ហើយបំពេញការងារមិនសូវមានប្រសិទ្ធភាពព្រោះក្រពះរើនិងកូពោះក្រោកក្រោកៗ

បន់ឲ្យតែដល់ម៉ោងចេញនឹងអាលទៅរកអ្វីមកទ្រាប់ពោះដើម្បីបំបាត់សេចក្ដីស្រេកឃ្លាន។

៦.កំណត់របបអាហារឲ្យបានសមស្រប នឹងធ្វើលំហាត់ប្រាណ

ការ​ បរិភោគអាហារច្រើនពេក ក៏មិនបានផ្ដល់ផលចំណេញអ្វីទាំងអស់ចំពោះសុខភាព

ប៉ុន្ដែមានតែធ្វើឲ្យរាងកាយលើសទម្ងន់ ជាតិស្ករលើស ជាតិខ្លាញ់លើសតែប៉ុណ្ណោះ។

គួរលៃបរិមាណអាហារសម្រាប់បរិភោគមួយពេលៗ ឲ្យល្មមបានហើយ ហើយកុំស្ដាយ

អាហារណាដែលនៅសល់ គួរបោះចោលទៅ បោះទៅ តែកាលណាស្ដាយ ប្រឹងអស់ពីចាន

នឹងធ្វើឲ្យលោកអ្នកសើសទម្ងន់មិនខាន។ចំណុចមួយទៀត ត្រូវលោកអ្នកធ្វើលំហាត់ប្រាណ

ជាប្រចាំ ហោចណាស់ឲ្យបានមួយអាទិត្យ ៤-៥ដង ក្នុងម្ដងឲ្យបាន៦០នាទីដើម្បីរក្សារាងកុំ

ឲ្យធាត់ជ្រុល។ ការហាត់ប្រាណនេះធ្វើឲ្យមនុស្សរឹងមាំទាំងរាងកាយ​និងសតិបញ្ញាស្មារតី៕

មនុស្សយើងចម្លែក

ទាល់តែស្លាប់ទៅហើយទើបគេរំលឹកពីរឿងល្អៗដែលខ្លួនធ្លាប់ធ្វើ។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកប្រាប់ថាអាណិត ស្រលាញ់។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកយំស្ដាយ...