Tuesday, May 24, 2016

ទម្លាប់៦​យ៉ាងពាក់ព័ន្ធនិងការហូបចុក

១.កុំខានឲ្យសោះចំពោះអាហារពេលព្រឹក(breakfast) 

អត់អីមានអី គួរកុំចោលឲ្យសោះ រឿងអាហារពេលព្រឹកនេះព្រោះវាសំខាន់ណាស់។អស់ លោកសាកស្រមៃទៅមើល!ចាប់ពីពេលល្ងាចម្សិលមិញទៅទល់នឹងពេលព្រឹកនេះមាន

រយះពេលប្រហែលជា១០-១២ម៉ោងដែលលោកអ្នកគ្មានអាហារពេលព្រឹកចូលពោះនេះ

ជាចំណុចមួយ។ឬឯចំណុចមួយទៀតលោកអ្នកនឹងទទួលអារម្មណ៍ហេវម្ហេតៗទោះប្រឹងធ្វើការក៏មិនសួវរីកចម្រើនដែរ។កត្តាសំខាន់បំផុតចំពោះសុខភាពគឹប្រសិនបើអស់លោកមិនបរិភោគអាហារពេលព្រឹកទេ ហើយចាំសរុបពេលថ្ងៃត្រង់ក្នុងបរិ់មាណច្រើន ហើយយូរៗទៅអាចប្រឈមនឹងបញ្ហាធាត់។

២.ជៀសវាងឲ្យបានពីការបរិភោគស្ករច្រើនពេក ឬជាតិផ្អែមច្រើនពេក

តាមពីត សារធាតុបង្ករមានច្រើនសំបូរទៅដោយនៅក្នុងបន្លែផ្លែឈឺ និងចំណីអាហារដទៃ

ទៀតដែលលោកអ្នកបរិភោគចូលទៅក្នុងខ្លួនរួចជាស្រេច ហើយគ្មានការចាំបាច់ដែលលោកអ្នកត្រូវបន្ងែមស្ករចចូលក្នុងម្ហូប ឬភេសជ្ជះផ្សេងៗដើម្បី

បន្ថែមជាតិស្ករ នោះទេ។ដូចនេះការបរិភោគភេសជ្ជះបេបសិប្បនិម្មិតដាក់កប៉ុង ហាក់មិនចាំបាច់ពេកទេក្នុងការផ្ដល់ជាតិស្ករ ហើយរឹតតែគ្រោះថ្នាក់ប្រសិនបើទទួលប៉ះ

ចំទឹកក្រូចដាក់មេស្ករ ។ក្នុងខ្លួនមនុស្ស កាលណាមានសារធាតុស្ករច្រើនពេក គ្មាននាំមក

នូវផលល្អចំពោះសុខភាពនោះទេ បានត្រឹមធ្វើឲ្យរាងកាយឡើងទម្ងន់ និងធ្វើឲ្យមនុស្ស

ស្ទក់ និងទម្រន់មិនសូវរហ័សរហួន។

៣.គួរព្យាយាមកាត់បន្ថយអាហារត្រជាក់ឬចំណីខ្លះហ្សេ(frozen food)

អាហារដែល្ដល់គូណតម្លៃបំផុតចំពោះសុខភាពគឺអាហារដែលទើបតែចម្អិនរសួចរាល់

ហើយនៅក្ដៅៗ ហុយៗដែលគេលើកចេញពីខ្ទះ ឬពីឆ្នាំង។អាហារប្រភេទនេះបរិភៅគ

ទៅមានរសជាតិឈ្ងុយឆ្ងាញ់ ចែណែកជាតិវិតាមីនក៏មិនបាត់បង់ទៅណា។ ពេលខ្លះលោក

អ្នកទទួលអារម្មណ៍ថាស្រស់ស្រាយ ប៉ុន្ដែកុំភ្លេចថាវាក៏បង្កើនសារធាតុខ្លាញ់ឬកំណកនៅក្នុង

ក្រពះពោះវៀន ព្រោះអ្នកដែលរំលោយខ្លាញ់គឺកំដៅ។

ដូចនេះគួរព្យយាមបរិភោគអាហារក្ដៅជាជាងអាហារត្រជាក់។

៤.គួរព្យាយាមកាត់បន្ថយការបរិភៅគអាហារសម្រន់ច្រើនពេក(juke food)

ពេលខ្លះអស់សោកអ្នករវល់ខ្លាំងពេកជាមួយការងារ ភ្លឹចគិរឿងអាហារពេល ឬមិនចង់ដើរ

ចេញទៅក្រៅខ្លាចក្ដៅ ក៏បរិភោគអាហារសម្រន់ត្រជាក់ៗ ។បើម្ដងម្កាលមិនអីទេ ប៉ូន្ដែប្រសិន

បើអនុវត្តបែបនេះ ស្ទើរាល់ថ្ងៃគួរលោកអ្នកព្យាយាមដូរទម្លាប់នេះចេញ ព្រោះអាហារសម្រន់

ក៏មិនជាល្អណាស់ណាប៉ុន្មានទេ។ អាហារសម្រាន់ភាគច្រើនផ្សំអំពីម្សៅដែលសម្បូរជាតិ់

ស្ករ ធ្វើឲ្យធាត់ឬឡើងទម្ងន់ឆាប់រហ័ស។

៥.ទទួលទានអាហារឲ្យបានទៀងទាត់ពេលវេលា

ទោះបីរវល់យ៉ាងណាក៏ដោយគទរកុំខកខានឲ្យសោះរឿងបរិភោគអាហារទៅតាមពេលវេលាកំណត់។

ពេលខ្លះដល់ម៉ោងត្រូវញ៉ាំបាយហើយ នៅតែអស់លោកខ្លះមិនទាន់ទៅទៀត

ដោយនៅរ៉ែរ៉ៗថាចាំបង្ហើយកិច្ចការឲ្យហើយសិន។អស់ពី១០នាទីចូល២០

នាទីរហូតទាល់តែដល់ម៉ោងចូលធ្វើការវិញក៏ខកខនមិនបានបរិភោគតែម្ដង។

ការធ្វើរបៀបនេះមិនបានចំណេញអ្វីទេប៉ុន្ដែធ្វើឲ្យសុខភាពចុះទ្រុឌទ្រោម

ហើយបំពេញការងារមិនសូវមានប្រសិទ្ធភាពព្រោះក្រពះរើនិងកូពោះក្រោកក្រោកៗ

បន់ឲ្យតែដល់ម៉ោងចេញនឹងអាលទៅរកអ្វីមកទ្រាប់ពោះដើម្បីបំបាត់សេចក្ដីស្រេកឃ្លាន។

៦.កំណត់របបអាហារឲ្យបានសមស្រប នឹងធ្វើលំហាត់ប្រាណ

ការ​ បរិភោគអាហារច្រើនពេក ក៏មិនបានផ្ដល់ផលចំណេញអ្វីទាំងអស់ចំពោះសុខភាព

ប៉ុន្ដែមានតែធ្វើឲ្យរាងកាយលើសទម្ងន់ ជាតិស្ករលើស ជាតិខ្លាញ់លើសតែប៉ុណ្ណោះ។

គួរលៃបរិមាណអាហារសម្រាប់បរិភោគមួយពេលៗ ឲ្យល្មមបានហើយ ហើយកុំស្ដាយ

អាហារណាដែលនៅសល់ គួរបោះចោលទៅ បោះទៅ តែកាលណាស្ដាយ ប្រឹងអស់ពីចាន

នឹងធ្វើឲ្យលោកអ្នកសើសទម្ងន់មិនខាន។ចំណុចមួយទៀត ត្រូវលោកអ្នកធ្វើលំហាត់ប្រាណ

ជាប្រចាំ ហោចណាស់ឲ្យបានមួយអាទិត្យ ៤-៥ដង ក្នុងម្ដងឲ្យបាន៦០នាទីដើម្បីរក្សារាងកុំ

ឲ្យធាត់ជ្រុល។ ការហាត់ប្រាណនេះធ្វើឲ្យមនុស្សរឹងមាំទាំងរាងកាយ​និងសតិបញ្ញាស្មារតី៕

No comments:

Post a Comment

មនុស្សយើងចម្លែក

ទាល់តែស្លាប់ទៅហើយទើបគេរំលឹកពីរឿងល្អៗដែលខ្លួនធ្លាប់ធ្វើ។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកប្រាប់ថាអាណិត ស្រលាញ់។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកយំស្ដាយ...