១ ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃស្អែក
តើខ្ញុំមានអារម្មណ៍ពេញចិត្តនិងជីវិតខ្ញុំនៅពេលនេះឬទេ?
អ្នកត្រូវចាំតាគ្មានពាក្យស្ដាយក្រោយឡើងក្ងុងជីវិតមនុស្សដើម្បីចាប់ផ្ដើមសារជាថ្មីពេលអ្នកបរាជ័យហេតុដូចនេះ
អ្នកត្រូវចេះផ្លាស់ប្តូរខ្លួនឯងចាប់ពីថ្ងៃនេះតទៅ។
ប្រសិនបើអ្នកមិនពេញចិត្តនិងជីវិតខ្លួនពេលនេះទេ អ្នកត្រូវតែ
ចំណាយពេលគិតឡើងវិញពីរបៀបដែលអ្នកប្រើប្រាស់់ពេលវេលាខ្លួនឯង ព្រោះវាគ្មានអ្វីជាក់លាក់ឡើងនៅក្នុងជីវិតមនុស្ស។
២ តើអ្វីជាភារកិច្ចដ៏មានតម្លៃរបស់ខ្ញំដែលត្រូវធ្វើ ?
នេះអាចជាសំណួរសំខាន់មួយសម្រាប់ជីវិតជាយុវវ័យរបស់អ្នកគតើឥឡូវអ្នកអាចធ្វើអ្វីបានខ្លះដើម្បីជាប្រយោជន៍។នៅក្នុងអាជីវកម្មវិញតើអ្វីដែលអ្នកចង់បង្កើតឲ្យក្លាយចារបស់ផ្ទាល់ខ្លួនអ្នកហើយវាមានតម្លៃប៉ុណ្ណា?នៅពេលដែល
អ្នកអាចរកឃើញនូវអ្វីដែលជាលក្ខណៈពិសេសរបស់អ្នកឬទេពកោសល្យរបស់អ្នកនោះអ្នកនិងក្លាយជាអ្នកជំនួយពិតប្រាកដ។
៣ តើនុរណាជាអ្នកដែលជំរុញទឹកចិត្តខ្ញុំខ្លាំងជាងគេ?
អ្នកត្រូវចេះគិតដល់បុគ្គលជោគជ័យមួយណា មេដឹកនាំមួយណាសហគ្រិនរូបណា ដែលអ្នកស្រលាញ់ខ្លាំង
ជាងគេ ហើយ ចង់ក្លាយខ្លយនដូចពយកគេ ត្រូវចេះស្វែងយល់ពីជីវិតពួកគេ បទពិសោធន៍ មកធ្វើជាគំរូ
ផ្ទាល់ខ្លួនអ្នក ដើម្បីផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួន
ដើម្បីបន្ដចាប់យកក្ដីស្រមៃរបស់ខ្លួន។
៤ ហេតុអ្វីបានជាខ្ញុំត្រូវក្រោកនាពេលព្រឹកព្រលឹម?
នេះជាការរំលឹកអ្នក តើអ្វីជាគោលបំណងរបស់អ្នក ដែលត្រូវតែតម្រូវឲ្យភ្ងាក់ពីព្រលឹម។ចម្លើយសម្រាប់សំណួរនេះក៏មិនងាយស្រួលឆ្លើយនោះដែរ
ប៉ុន្ដែអ្នកនៅតែមានគោលបំណងច្បាស់លាស់នៅក្នុងខ្លួន នៅពេល
ដែលអ្នកមើលឃើញពីគោលបំណងនិងមើលឃើញពីខ្លួនឯងកាន់តែ ច្រើន អនុភាពដ៏អស្ចារ្យ ជាច្រើនកំពុង
រង់ចាំអ្នក។
៥
តើខ្ញុំចំណាយពេលវេលាប៉ុន្មានក្នុងមួយថ្ងៃដើម្បីសិក្សា?
អ្នកត្រូវចេះកត់ត្រាខ្លួនឯងតើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ហើយអ្នកចំណាយបពេលប៉ុន្មានដើម្បីរៀនវា។
៦ តើអ្នកណាដែលខ្ញុំគួរស្រលាញ់ ហើយ តើខ្ញុំបានប្រាប់គេ ឬ បង្ហាញឲ្យឃើញថាខ្ញុំស្រលាញ់គេយីតពេលឬទេ?
អ្នកមិនត្រូវរំពឹងថាមនុស្សដ៏ទេយល់ពីអារម្មណ៍របស់អ្នកឡើយសូប្បីតែមិត្តភ័ក្ដិនិងគ្រួសារពេលខ្លះពយកគេមិនអាចយល់ពី
អរម្មណ៍របស់អ្នកនោះទេ។
អ្នកត្រូវតែចេះបង្ហាញឲ្យពួកគេឃើញថាអ្នក ស្រលាញ់ពួកគេប៉ុណ្ណា បារម្ភពីពួកគេប៉ូណ្ណា។
៧ តើអ្វីទៅជានិយនន័យនៃពាក្យជោគជ៍តសម្រាប់ខ្ញុំ?
នេះជាំសំណួរមួយដែលអាចធ្វើឲ្យជីវិតមនុស្សគ្រប់រូបមានការផ្លាស់ប្ដូរព្រោះនៅពេលដែលអ្នកអាចកំណត់
និយមន័យឲ្យខ្លួនឯងហើយ នោះវាជាមគ្គុទេសក៏មួយជួយនាំផ្លូវអ្នកក្នុងការបង្កើតការសម្រេចចិត្តធ្វើអ្វីប្រកប
ដោយភាពត្រឹមត្រូវ។
No comments:
Post a Comment