Sunday, May 8, 2016

កំហុសគ្រប់គ្រងលុយកាក់ ៣ យ៉ាងធ្វើឲ្យអ្នកដកខ្លួនមិនរួចពីភាពក្រីក្រ




ជារៀងរាល់ថ្ងៃ មានមនុស្សមិនតិចទេដែលខិតខំរកស៊ី និង ធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យ
ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ប្រសើរជាងមុន ឬ បើអាចក្លាយជាអ្នកមានកាន់តែល្អ ។
យ៉ាងណាក៏ដោយ អ្នកខ្លះបើទោះបីជា ខិតខំធ្វើការ និង រកស៊ីប៉ុណ្ណាក៏ដោយ ក៏ប៉ុន្ដែមិនអាចមានជីវភាពល្អប្រសើរ ឬ សល់លុយកាក់ច្រើននោះដែរ។ មូលហេតុសំខាន់
គឺដោយសារតែ បុគ្គលទាំងនោះមានកំហុសឆ្គងមួយចំនួនលើការគ្រប់គ្រងរឿងលុយ កាក់

ខាងក្រោមនេះគឺជា កំហុសឆ្គងចំនួន៣យ៉ាងពាក់ព័ន្ធនិងបញ្ញាគ្រប់គ្រងលុយកាក់ដែល
លោកអ្នកត្រូវកែតម្រូវ៖


១,លង់ខ្លួននឹងបញ្ញាបំណុល
ការជំពាក់លុយគឺ ជារឿងជៀសមិនផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅគ្រាន់តែតិចហើយ នឹង ច្រើនប៉ុណ្ណោះ។អ្នកខ្លះខ្ទីបំណុលគេដើម្បីពង្រឹងជីវភាពរបស់ខ្លួនដោយសារតែមានផែនការច្បាស់លាស់ក្នុងការ ធ្វើអាជីវកម្ម ឬ ការងារផ្សេងៗ។ ប៉ុន្ដែអ្នកខ្លះទៀត្រូវជំពាក់គេវ័ណ្ឌកធ្វើឲ្យស្ងានកភាពកាន់តែអាក្រក់
ទៅៗ រហូតដល់ដោះស្រាយមិនចេញ។ដើម្បីជៀសវាងបញ្ញានេះ អ្នកគួរគិតគូរឲ្យបានច្បាស់ អំពីបញ្ញាបំណុល ពោលគឺត្រូវតែមានផែនការច្បាស់លាស់នៅពេលខ្ចឺលុយបីខាងណាមួយ ដើម្បីឲ្យប្រាកដថា វាផ្ដល់ភាពអវិជ្ជមាន។ដូច្នោះសូមកុំបណ្ណោយខ្លូនឲ្យលង់ជ្រៅក្នុងបញ្ហា
បំណុលឲ្យសោះ។

២,សប្បាយក្នុងការចាយលុយ
មនុស្សភាគច្រើន តែងចូលចិត្តចាយលុយយ៉ាងខ្លាំងលើសម្ភារៈប្រើប្រាស់ផ្សេងៗ។សម្រាប់អ្នកដែលមានចំណូលខ្ពស់នោះប្រហែលជាមិនសូវមានបញ្ហាខ្លាំងនោះទេ
ប៉ុន្ដែចំពោះមនុស្សមួយចំនួនដែលគ្មានប្រភពចំណូលច្បាស់លាស់ ហើយចំណូល
នោះកម្រិតទាបទៀតនោះប្រាកដថាកើតឡើងមិនខាន។ការចំណាយច្រើន ហើយ
គ្មានគោលដៅច្បាស់លាស់ វាធ្វើឲ្យខាតបង់លុយកាក់ច្រើន ហើយមិនសូវមានប្រយោជន៏ឡើយ។ ដូច្នោះហើយគួរកាត់បន្ថយទម្លាប់ចាយវាយខ្ជះខ្ជាយទាំងនោះចោលហើយត្រូវចំណាយលើអ្វីដែលចាំ
បាច់ក្នុងការរស់នៅជាក់ស្ដែង ព្រោះនៅលើទីផ្សារមានទំនេញជាច្រើន។

៣,គ្មានផែនការច្បាស់លាស់ក្នុងការសន្សំ
បើ ទោះបីជា អ្នកមានចំណូលច្រើនក៏ដោយ អ្នកនៅតែមិនអាចសល់លុយច្រើននោះឡើយ ប្រសិនបើគ្មានផែនការសន្សំប្រាក់បែបនេះហើយ អ្នកគួរតែគិតឲ្យបានច្បាស់ថាគួរសន្សំប្រាក់ប៉ុន្មានភាគរយលើប្រាក់ចំណូលរបស់ខ្លួន ដើម្បីត្រៀមទុកក្នុងការដោះស្រាយលើអ្វីដែលចាំបាច់៕


No comments:

Post a Comment

មនុស្សយើងចម្លែក

ទាល់តែស្លាប់ទៅហើយទើបគេរំលឹកពីរឿងល្អៗដែលខ្លួនធ្លាប់ធ្វើ។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកប្រាប់ថាអាណិត ស្រលាញ់។ ទាល់តែស្លាប់ទៅហើយទើបមានអ្នកយំស្ដាយ...